ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពីបទពិសោធន៍ ឧត្តមានុវត្តជាអន្តរជាតិ លើការរៀបចំនិងការអនុវត្តលទ្ធកម្មសាធារណៈប្រកបដោយចីរភាព និងកសាងសមត្ថភាពជូនភាគីពាក់ព័ន្ធដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនទីបង្ហាញផ្លូវ និង ផែនការសកម្មភាពសម្រាប់ការអនុវត្ត ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ដោយប្រកាន់ភ្ជាប់នូវអភិក្រម៖ «រួមចិត្ត, រួមគំនិត និង រួមគ្នាធ្វើ ដោយស្មារតីទទួលខុសត្រូវខ្ពស់»។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤, នៅសណ្ឋាគារ Sun & Moon Riverside, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឯកឧត្តម Driesmans Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក នៃសភាពាណិជ្ជកម្មកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបប្រមាណ ២០០ នាក់។ 

ព័ត៌មានទាក់ទង